អេស្ប៉ាញ៖ អតីតគ្រូបង្វឹក Real Madrid បានប្រាប់រឿងពិតមួយ ដែលលោក មិនឲ្យអតីតកីឡាករ ឆ្នើមប្រេស៊ីល ចូលលេង ក្នុងអំឡុងពេល ដែលលោក គ្រប់គ្រងក្លឹប នេះបើយោងតាម soccerladuma ចុះផ្សាយកាល ពីចុងសប្តាហ៍កន្លងទៅ ។
Fabio Capello ធ្លាប់ធ្វើជាគ្រូបង្វឹក របស់ក្លឹបយក្ស អេស្ប៉ាញ នៅឆ្នាំ១៩៩៦ -១៩៩៧ ហើយក៏មកដឹកនាំ ក្លឹបមួយនេះនៅឆ្នាំ ២០០៦-២០០៧ ម្តងទៀត ។ គ្រូបង្វឹកសញ្ជាតិ អ៊ីតាលី រូបនេះ បានព្យាយាមប្រាប់ គេហទំព័រ AS ពីរឿងរ៉ាវចុងក្រោយ របស់លោក នៅ Real Madrid ដែលបានព្យួរឲ្យ Ronaldo របស់ប្រេស៊ីល មិនឲ្យលេងលើទីលាន។លោក Fabio Capello បានប្រាប់គេហទំព័រខាងលើថា «ទម្ងន់កីឡាករ Ronaldo ពេលនោះគឺ ៩៦គីឡូក្រាម ខ្ញុំបានសួរគាត់ថា តើទម្ងន់នេះ អ្នកប្រេស៊ីល លើកពាន World Cup ឆ្នាំ២០០២ មែនឬ? គាត់បានឆ្លើយថា តែ៨៤គីឡូទេ ពេលនោះ តើអ្នកអាចបញ្ចុះទម្ងន់ត្រឹម ៩០ គីឡូបានទេ ? គាត់ក៏ឆ្លើយថា មិនអាចនោះទេ» ។
Ronaldo នៅក្រោមការដឹកនាំរបស់ Fabio Capello លេងបានតែ ៧ប្រកួត តែប៉ុណ្ណោះ នៅរដូវកាល ២០០៦ -២០០៧ មុនគាត់ត្រូវបាន លក់ទៅកាន់ក្លឹប AC Milan ក្នុងខែមករា ។បញ្ជាក់ផងដែរថា កីឡាករ Ronaldo ក្នុងអាជីពខ្លួន រកបានគ្រាប់បាល់ ៤១៤ គ្រាប់ ក្នុងចំណោម ៦១៦ ប្រកួត លេងឲ្យក្លឹប និងប្រទេស ហើយលើកពានចំនួន ១៣ ផងដែរ ៕
រូបខាងក្រោមនេះគឹលោក Fabio Capello