Quantcast
Channel: សិល្បៈ-សុខភាព
Viewing all articles
Browse latest Browse all 14

Smart Eagle លើកពាន Smart Futsal Cup ក្រោយ​យកឈ្នះ​ក្រុម​គោព្រៃ ១-០

$
0
0

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ ក្នុងសាលលក្ខណៈមិនអាជីព Smart Futsal Cup លើកទី២ បានបញ្ចប់ការប្រកួត និងរកឃើញក្រុមជើងឯកហើយ គឺបានទៅក្រុម Smart Eagle ដែលយកឈ្នះក្រុមគោព្រៃ ដោយលទ្ធផល ១-០ ទាំងលំបាកក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅលើទីលាន Down Town នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ ។

បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាច្រើនលើក រហូតឡើងមកជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីព្រឹកមិញ ក្រុម Smart Eagle និងក្រុមគោព្រៃ បានប្រកួតយ៉ាងស្វិតស្វាញបំផុត រហូតរក្សាលទ្ធផលស្មើគ្នា ០-០ នៅតង់ទី១ ។ ចូលតង់ទី២ ការសម្រុកព្យាយាមរកគ្រាប់កាន់តែក្ដៅគគុក លុះដល់ពាក់កណ្ដាលតង់ កីឡាករ កង ពិសិដ្ឋ ក៏ធ្វើសម្រេច ១គ្រាប់ឲ្យក្រុម Smart Eagle ដែលជាគ្រាប់បាល់ជ័យជម្នះ ១-០ លើក្រុមគោព្រៃ រហូតដល់ចប់ការប្រកួតតែម្ដង ។
ដោយឡែកចំណាត់ថ្នាក់លេខ៣ គឺបានទៅ White Unicorn បន្ទាប់ពីក្រុមនេះ ប្រកួតឈ្នះក្រុម Lion ដោយលទ្ធផល ៣-០ នៅក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ និងលេខ៤ ក្នុងថ្ងៃជាមួយគ្នានេះ ។

ក្រោយបញ្ចប់ការប្រកួតលោក ចៅ សាវឿន តំណាងក្រុមហ៊ុន Smart បានថ្លែងថា ព្រឹត្តិការណ៍ Smart Futsal Cup លើកទី២នេះ បានបើកការប្រកួតាំងពីដើមខែកុម្ភៈមកម្លេះ ដោយមាន ១២ក្រុមចូលរួម និងបែងចែកជា ២ពូល ។ បន្ទាប់មកទើបមានការប្រកួតជម្រុះជាបន្ដបន្ទាប់ រកឃើញក្រុមជើងឯកតែម្ដង គឺក្រុម Smart Eagle ។

លោក ចៅ សាវឿន បានបន្ដថា គោលបំណងនៃការបង្កើតពាននេះឡើង គឺដោយសារក្រុមហ៊ុន ចង់ឲ្យបុគ្គលិកគ្រប់រូប បានចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ ។ ជាពិសេសគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបុគ្គលិកតាមផ្នែកនីមួយៗ ឲ្យស្គាល់គ្នា និងសហការបំពេញការងារ ឲ្យបានកាន់តែល្អប្រសើរ ទៅតាមប្រព័ន្ធគ្រប់គ្រងដ៏ឆ្លាតវៃ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ។

អ្វីដែលពិសេស ក្រុមហ៊ុននឹងបន្ដព្រឹត្តិការណ៍កីឡាបាល់ទាត់លក្ខណៈហ្វូតសាល និងកម្មវិធីកីឡាផ្សេងៗជាច្រើនទៀត ដើម្បីបំផុសចលនាយុវជនឲ្យចូលរួមលេងកីឡា កាត់បន្ថយភាពអសកម្មក្នុងសង្គម លើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើន ដូចទៅនឹងក្រុមហ៊ុន Smart ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់ពីអតិថិជនទូទាំងប្រទេសកម្ពុជាផងដែរ ៕


Viewing all articles
Browse latest Browse all 14

Trending Articles