Quantcast
Channel: សិល្បៈ-សុខភាព
Viewing all articles
Browse latest Browse all 14

ក្រុម​ជើងខ្លាំង ត្រូវប្រជែង​កៅអី វគ្គផ្ដាច់ព្រ័ត្រ​ពាន Smart Futsal Cup លើក​ទី២​

$
0
0

ភ្នំពេញ៖ ក្រុម White Unicorn, Lion Team, Smart Eagle និងក្រុមគោព្រៃ សុទ្ធតែដណ្ដើមបានកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Smart Futsal Cup លើកទី២ រៀងៗខ្លួន ក្រោយឆ្លងកាត់ ការប្រកួតជម្រុះ ៥លើកដូចគ្នា ដែលទើបបញ្ចប់ កាលពីម្សិលមិញ ហើយត្រៀមជួបប្រជែង កៅអីវគ្គផ្ដាច់ព្រ័ត្រ នាសប្ដាហ៍ក្រោយ ។

ការប្រកួតជម្រុះវិលជុំក្នុងពូលA និងពូលB នៃពានរង្វាន់បាល់ទាត់ហ្វូតសាលមិនអាជីពខាងលើ បានបញ្ចប់ការប្រកួតហើយ នៅថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ ដោយក្រុម White Unicorn ឈរលេខ១ ក្នុងពូលA ក្រោយរកបាន ៣ពិន្ទុបន្ថែមពីជ័យជម្នះលើក្រុម Lion Team ដោយលទ្ធផល ៣-១ ធ្វើឲ្យ ៥ប្រកួតរបស់ខ្លួន មិនស្គាល់ពាក្យថាចាញ់រកបាន ១៥ពិន្ទុពេញ ខណៈការបរាជ័យរបស់ក្រុម Lion Team ធ្វើឲ្យក្រុមនេះឈរលេខ២ ដោយមាន ១២ពិន្ទុក្នុងដៃដូចគ្នា ។

ចំណែកពូលB គឺចំណាត់ថ្នាក់លេខ១ ក្នុងពូលបានទៅក្រុម Smart Eagle បន្ទាប់ពីធ្វើការប្រកួត ៥លើក ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ក្នុងមួយប្រកួតចុងក្រោយ Smart Eagle បានប្រកួតឈ្នះក្រុម Bong Smart ដោយលទ្ធផល ៤-១ ។ រីឯលេខ២ ក្នុងពូលបានទៅក្រុមគោព្រៃ ដែលធ្វើការប្រកួត ៥លើកដូចគ្នា ឈ្នះ៤ និងចាញ់១ រកបាន ១២ពិន្ទុ ពិសេសមួយប្រកួតចុងក្រោយ ក្រុមនេះបានទទួល ៣ពិន្ទុពេញ ក្រោយយកឈ្នះក្រុម CTO-Tiger ដោយលទ្ធផល ១៧-២ ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតជម្រុះតាមពូលនីមួយៗ ក្នុងមួយពូលមាន ៦ក្រុមចូលរួម ប៉ុន្ដែដោយលក្ខខណ្ឌ នៃការប្រកួតតម្រូវឲ្យក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវឡើងវគ្គបន្ដ ដូច្នេះក្រុម White Unicorn, Lion Team, Smart Eagle និងក្រុមគោព្រៃ គឺត្រូវជួបប្រកួតខ្វែង ពូលដណ្ដើមសិទ្ធិ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់តំណែងជើងឯកពាន Smart Futsal Cup រដូវកាលថ្មីនេះ ។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់ Smart Futsal Cup នេះ ត្រូវបានបង្កើតឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់ក្រុមហ៊ុន Smart ដើម្បីផ្ដល់ឱកាសឲ្យ បុគ្គលិកទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និងផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងបុគ្គលិក និងបុគ្គលិក ឬ បុគ្គលិក និងថ្នាក់ដឹកនាំរបស់ខ្លួន ពិសេសក៏ដើម្បីចូលរួម លើកស្ទួយវិស័យកីឡា ហ្វូតសាលក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានសកម្មភាព ផុសផុលផងដែរ ៕


Viewing all articles
Browse latest Browse all 14

Trending Articles