Quantcast
Channel: សិល្បៈ-សុខភាព
Viewing all articles
Browse latest Browse all 14

លោក ហែម ដារិទ្ធិចុះផ្សព្វផ្សាយ ទិវាជាតិទីក្រុងស្អាត លើកទី៤ “ក្រោមប្រធានបទ ទីក្រុងខ្ញុំស្អាត សុវត្ថិភាពល្អ ទេសចរណ៏មានកំណើន”

$
0
0

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខ័ណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ បានដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ ការិយាល័យ-អង្គភាព ចំណុះជំនាញជុំវិញខ័ណ្ឌ និង  ក្រុម យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ ក្រុមយុវជន ស.ស.យ.ក ខ័ណ្ឌ និងដោយមានការនិមន្ត ចូលរួមពីព្រះសង្ឃ ជាច្រើនអង្គបានចុះធ្វើការ ផ្សព្វផ្សាយទិវាជាតិ ទីក្រុងស្អាតលើកទី ៤ “ក្រោមប្រធានបទ ទីក្រុងខ្ញុំស្អាត សុវត្ថិភាពល្អ ទេសចរមានកំណើន” ។

នាឱកាសនោះ លោកភិបាល និងកម្លាំងចូលរួមចំនួន ៣៥៨អង្គ បានចុះណែនាំពីការ ទុកដាក់សំរាម ការញែក សំរាមសើម និងស្ងួត ព្រមទាំងធ្វើការ ប្រមូលសំរាម នៅជុំបរិវេណផ្សារ សិនជូរីផ្លាហ្សា និងបន្ត ផ្សព្វផ្សាយគ្រប់ ទីប្រជុំជន ក្នុងមូលដ្ឋាន ខ័ណ្ឌពោធិ៍សែនជ័យផងដែរ។

នេះជាលើកទី៤ ហើយដែល អភិបាលនៃគណៈអភិបាល ខ័ណ្ឌពោធិ៍សែនជ័យ បានប្រារព្ធទិវាជាតិ ទីក្រុងស្អាត ការរៀបចំនេះ មានគោលបំណង ចង់រំលេចឲ្យឃើញ អំពីសារៈសំខាន់ នៃភាពជាម្ចាស់ របស់បងប្អូន គ្រប់រូប ដែលរស់នៅ ក្នុងទីក្រុង ទីប្រជុំជន ទាំងគ្នាក្នុងការ ចូលរួមថែរក្សា ភាពស្អាត ភាពបៃតង នៅក្នុងទីក្រុង របស់ខ្លួន ដោយមានការទទួលខុសត្រូវ៕


Viewing all articles
Browse latest Browse all 14

Trending Articles