ភ្នំពេញ៖ ក្នុងរឿងបែបប្រយុទ្ធគ្នា លាយឡំ ការផ្សងព្រេង ដ៏ អស្ចារ្យដែលយកលំនាំតាមទេវកថា អេហ្ស៊ីបនេះ ការរស់ឬស្លាប់របស់មនុស្សលោក គ្មានអ្នកណានឹកស្មានដល់ ថាស្ថិតនៅលើវីរបុរស Bek (ឈ្មោះពិត Brenton Thwaites) ដែលធ្វើដំណើរផ្សងព្រេងដ៏ រំជើបរំជួលមួយ ដើម្បីជួយសង្គ្រោះពិភពលោក និងស្នេហាពិតរបស់គាត់។
ដើម្បីជោគជ័យ គាត់ត្រូវទទួលជំនួយ ពីអាទិទេព Horus (ឈ្មោះ ពិត Nikolaj Coster-Waldau) ដ៏មានមហិទ្ធិរិទ្ធខ្លាំងក្លា ដោយចងសម្ព័ន្ធភាពដ៏កម្រជាមួយគ្នា ប្រឆាំង នឹងអាទិទេព Set (ឈ្មោះពិត Gerard Butler) ជាអាទិទេពគ្មានចិត្តសណ្តោសប្រណី ដែលដណ្តើម រាជ្យនៅអេហ្ស៊ីប ហើយធ្វើឱ្យប្រទេសដែលធ្លាប់តែសុខសន្តិភាព រុងរឿងថ្កុំថ្កើននេះ ដាំក្បាល ចុះធ្លាក់ ក្នុងភាពចលាចលនិងជម្លោះ។ខណៈការប្រយុទ្ធស្លាប់ រស់ប្រឆាំងនឹងអាទិទេព Set និងកូនចៅ របស់ គេ ធ្វើឱ្យពួកគេទៅដល់ ពិភពដួងវិញ្ញាណ និងឆ្លងកាត់ឋានសួគ៌រួចមក ទាំងអាទិទេព ទាំងមនុស្សត្រូវ តែជម្នះភាពក្លាហាន និងការពលី ប្រសិនបើ ពួក គេចង់ទទួលជ័យជម្នះ នៅក្នុងការប្រយុទ្ធ តទល់គ្នា ចុងក្រោយដ៏អស្ចារ្យនេះ។
គោលបំណងធំបំផុត ដើម្បីជួយសង្គ្រោះពិភពលោក និងស្នេហាពិតរបស់ខ្លួនឱ្យរស់ឡើងវិញ ចោរវៃ ឆ្លាត Bek បានរួមដៃជាមួយអាទិទេពដ៏មានមហិទ្ធិរិទ្ធខ្លាំងក្លា និងពោរពេញដោយគំនុំសង សឹកមួយ អង្គ (ឈ្មោះពិត Nikolaj Coster-Waldau) ដើម្បីផ្តួលអាទិទេពចិត្តឃោរឃៅ (ឈ្មោះពិត Gerard But - ler) ដែលប៉ុនប៉ងកម្ទេចជីវិតក្នុងពិភពនេះ និងពិភពដួងវិញ្ញាណឱ្យរលាយសាបសូន្យ។
គួរបញ្ជាក់ថា ខ្សែភាពយន្ត អាទិទេពនៃអេហ្ស៊ីប ពិតជាបានពាំនាំមកនូវឈុតឆាក វាយប្រហារ ដ៏ជក់ ចិត្តជាទីបំផុត ដែលលោកអ្នកអាចនឹងមិនអាចបំភ្លេចបាន ខណៈបណ្តាអ្នកគាំទ្រភាពយន្តដែល បាន ទស្សនាហើយនោះ បានលាន់មាត់ សរសើរ មិនដាច់ពីមាត់ ស្ទើរតែគ្រប់ៗគ្នា អោយដឹងថាជាខ្សែភាពយន្ត ល្អមើលជាទីបំផុត "Best Movie Ever" ។
ច្រើន ជាង នេះទៅទៀត អ្វីដែលជាភាពអស្ចារ្យ សម្រាប់ខ្សែភាពយន្តថ្មីទើបមកដល់ Gods Of Egypt ឬ អាទិទេពនៃអេហ្ស៊ីបនោះ ដែលប្រិយមិត្ត មិត្តអ្នកអាន មិនអាចមើលរំលងបាននោះគឺថា តារាសម្តែងភាពយន្តហូលីវូដ កូនខ្មែរកាត់បារាំង នាង Elodie Yung ក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តដូចគ្នាដែរ ពោល ជាតួអង្គ ហាធ័រ ទេពធីតានៃក្តី ស្រលាញ់ ដ៏គួរអោយទាក់ទាញខ្លាំងជាទីបំផុត ។ ជ្រាបកាន់តែច្បាស់ តោះទៅទស្សនាទាំងអស់គ្នា Gods Of Egypt ដែលមានចាក់បញ្ជាក់ហើយ ប្រភេទ 2D/3D/4DX នៅតាមបណ្តារោងភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ៕
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕
ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖